បងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ម៉ូតូដែលមានកំលាំងសេះចាប់ពី១២៥សេសេចុះក្រោម មិនចាំបាច់តម្រូវអោយមានបណ្ណបើកបរប្រភេទ ក ទេ! ! !តែបងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ម៉ូតូដែលមានកំលាំងសេះលើសពី១២៥សេសេ គឺត្រូវតែមានបណ្ណបើកបរប្រភេទ ក ទើបអាចបើកបរបាន។

បងប្អូនប្រជាពលរដ្ឋអាចប្តូរ និងពន្យារ នៅមណ្ឌលផ្តល់បណ្ណបើកបរយានយន្ត ផ្សារទំនើបអ៊ីអន១ និងអ៊ីអន២ ធ្វើការរៀងរាល់ថ្ងៃ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ០៩:០០ ព្រឹក ដល់ម៉ោង ១០:០០យប់បងប្អូនប្រជាពលរដ្ឋត្រូវមានឯកសារដូចជា៖

*១. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

*២. លិខិតបញ្ជាក់កាយសម្បទា(អាចធ្វើនៅទីតាំងផ្ទាល់)

*៣. រូបថត ៤x៦ ផ្ទៃពណ៌ស ៣សន្លឹក(ថតនៅទីតាំងផ្ទាល់

*៤. ពាក្យបណ្តឹងបាត់បណ្ណបើកបរបញ្ជាក់ពីប៉ុស្តិ៍រដ្ឋបាល (ក្នុងករណីបាត់បណ្ណបើកបរ)។

ប្រសិនបើបងប្អូនប្រជាពលរដ្ឋចង់ប្រឡងយកបណ្ណបើកបរត្រូវមានឯកសារដូចរៀបរាប់ខាងលើ(*១ *២ *៣)  និងលិខិតបញ្ជាក់ការសិក្សាពីសាលាង្រៀនបើកបរសម្រាប់បណ្ណប្រភេទ គ ឃ និង ង ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ